១-ការវិភាគទំនាក់ទំនងរវាងគ្រួសារខាងឪពុក ឫការវិភាគក្រូម៉ូសូម
ការវិភាគ៖ ការវិភាគក្រូម៉ូសូម Y (Y-STR) នៅក្នុងគំរូឌីអ៊ិនអេនៃបុរសដូចគ្នា។ ពេលវេលាទទួលបានលទ្ធផលគឺមួយអាទិត្យបន្ទាប់ពីថ្ងៃប្រមូលគំរូរួច។
វិធីសាស្ត្រគំរូ៖ ឈាម កោសិកានៃភ្នាសមាត់ សក់មានជាប់ប្ញស ក្រចក សសៃទងផ្ចិតទារក …
ការវិភាគនេះសម្រាប់កំណត់អត្តសញ្ញាណថាតើបុរសពីរនាក់ ឬច្រើននាក់មានទំនាក់ទំនងរវាងគ្រួសារខាងឪពុករបស់ពួកគេឬអត់? ក្រូម៉ូសូម Y ត្រូវឆ្លងពីឪពុកទៅកូនប្រុសហើយមានការផ្លាស់ប្តូរទាបណាស់ជាលទ្ធផលដែលវាត្រូវបានឆ្លងកាត់ច្រើនជំនាន់មកហើយ។ ការវិភាគនេះផ្តោតលើឌីអ៊ិនអេនៃក្រូម៉ូសូម Y ដោយបុរសពីរនាក់មានឪពុកដូចគ្នាលទ្ធផលនៃការវិភាគក្រូម៉ូសូម Y(Y-STR) ដូចគ្នា។ ឧទាហរណ៍៖ បុរសពីរនាក់ចង់ដឹងថាគេមានឪពុកឬក៍ជីតាខាងជីវសាស្ត្រដូចគ្នា ការវិភាគឌីអ៊ិនអេប្រសិនបើមានលទ្ធផលនៃការវិភាគក្រូម៉ូសូម Y(Y-STR) ដូចគ្នានោះការពិតបង្ហាញថាពួកគេមានឪពុកឬក៍ជីតាជាមួយគ្នា។ ប្រសិនបើលទ្ធផលមិនដូចពួកគេមិនមានឪពុកឬក៍ជីតាខាងជីវសាស្ត្រដូចគ្នានោះទេ។ នេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែលលទ្ធផលនៃការវិភាគក្រូម៉ូសូម Y(Y-STR) អាចត្រូវអនុវត្តន៍។ តារាងខាងលើអាចបង្ហាញជាការណែនាំ។ សូមទាក់ទងយើងខ្ញុំសម្រាប់ព័ត៌មានផ្សេងៗទៀត។
២-ការវិភាគទំនាក់ទំនងបងប្អូនស្រី និងបងស្រីដូចគ្នាដែលមានក្រូម៉ូសូមដូចគ្នា
ការវិភាគ៖ ការវិភាគលំដាប់នៃមីតូឆុនឌ្រាឌីអ៊ិនអេ (X-SV) នៃបងប្អូនបង្កើត។
ការវិភាគនេះត្រូវប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណថាតើស្ត្រីពីរនាក់ ឬច្រើននាក់មានទំនាក់ទំនងគ្នារវាងគ្រួសារខាងម្តាយរបស់ពួកគេ។ លំដាប់នៃមីតូឆុនឌ្រាឌីអ៊ិនអេត្រូវបានឆ្លងពីម្តាយទៅកូន (ទាំងកូនប្រុសនិងកូនស្រី) ហើយមានគម្លាតទាបណាស់ ហើយជាលទ្ធផលត្រូវបានរក្សានៅដដែល និងឆ្លងកាត់ជាច្រើនជំនាន់មកហើយនៅក្នុងគ្រួសារខាងម្តាយដូចគ្នា។ឧទាហរណ៍៖ បងប្អូនស្រីពីរនាក់ចង់ដឹងថាគេមានម្តាយខាងជីវសាស្ត្រដូចគ្នាទេ? វិភាគលំដាប់នៃមីតូឆុនឌ្រាឌីអ៊ិនអេ។ ប្រសិនបើពួកគេមានលទ្ធផលនៃការវិភាគ X-SV ដូចគ្នានោះការពិតនឹងបង្ហាញថាពួកគេមានម្តាយតែរួមគ្នា។ ប្រសិនបើលទ្ធផលមិនដូចនោះពួកគេមិនមានម្តាយខាងជីវសាស្ត្រដូចគ្នាទេ។ នេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែលលទ្ធផលនៃការវិភាគ X-SV ដែលអាចអនុវត្តន៍តែប៉ុណ្ណោះ។ សូមពិនិត្យរូបភាពខាងលើជាការណែនាំ។ សូមទាក់ទងយើងខ្ញុំសម្រាប់ព័ត៌មានផ្សេងៗទៀត
ពេលវេលាទទួលលទ្ធផល៖ ប្រាំពីរថ្ងៃន្ទាប់ថ្ងៃយកគំរូរួច។
វិធីសាស្ត្រគំរូ៖ ឈាម កោសិកាភ្នាសមាត់ សក់មានជាប់ប្ញស ក្រចក សសៃទងផ្ចិត …
នេះជាការវិភាគ់រកទំនាក់ទំនងរវាងបងប្អូនបង្កើតមានមូលដ្ឋានលើការវិភាគក្រូម៉ូសូម X។ តាមរយៈការវិភាគនេះលោកអ្នកនឹងមានផាសុខភាពទាំងស្រុងជាមួយលទ្ធផលវិភាគឌីអ៊ិនអេ ហើយក្រុមការងារអាចទៅយកគំរូនៅតាមផ្ទះបាន។ ការវិភាគនេះអាចសន្និដ្ឋានបាន ១០០% ចំពោះករណីមិនមានទំនាក់ទំនងនឹងគ្នា និង ៩៩,៩៩៩៩% ចំពោះករណីមានទំនាក់ទំនងគ្នា។
Website in Vietnam (Head office): www.adnchacon.com
