រំលង​​ទៅ​មាតិកា​សំខាន់​

ការធ្វើតេស្តឌីអិុនអេដើម្បីវិភាគទំនាក់ទំនងរវាងជីដូនជីតា និងចៅ

ការធ្វើតេស្តឌីអិុនអេដើម្បីវិភាគទំនាក់ទំនងរវាងជីដូនជីតា និងចៅ

១- ការវិភាគទំនាក់ទំនងរវាងជីតា និងចៅប្រុស

ការវិភាគ៖ ក្រូម៉ូសូម Y (Y-STR) នៅក្នុងគំរូឌីអ៊ិនអេនៃបុគ្គលដែលសង្ស័យថាជាជីតា និងចៅប្រុស

ពេលវេលាទទួលលទ្ធផល៖ ៧ថ្ងៃបន្ទាប់ពីបានគំរូរួច។

វិធីសាស្រ្តយកគំរូ៖ ឈាម កោសិកានៃភ្នាសមាត់ សក់មានជាប់ប្ញស ក្រចក ទងផ្ចិតទារក …

ការវិភាគនេះសម្រាប់កំណត់អត្តសញ្ញាណថាតើបុរសពីរនាក់ ឬបុរសមួយចំនួនមានទំនាក់ទំនងឈាមនៃគ្រួសារខាងឪពុករបស់ពួកគេ។ ក្រូម៉ូសូម Y ត្រូវឆ្លងពីឪពុកទៅកូនហើយមានកម្រិតទាបណាស់នៃការផ្លាស់ប្តូរ ហើយជាលទ្ធផលដែលត្រូវបានឆ្លងកាត់ច្រើនជំនាន់មកហើយ។

ការវិភាគនេះផ្តោតលើឌីអ៊ិនអេនៃក្រូម៉ូសូម Y ជាមួយបុរសពីរនាក់ក្នុងគ្រួសារខាងឪពុកដូចគ្នាលទ្ធផលក្រូម៉ូសូម Y ដូចគ្នា។

២-​ ការវិភាគទំនាក់ទំនងរវាងជីតា និងចៅស្រី

ការវិភាគ៖ គំរូឌីអ៊ិនអេនៃបុគ្គលដែលសង្ស័យថាជាជីតា និងចៅស្រី

ពេលវេលាទទួលបានលទ្ធផល៖ ៧ថ្ងៃបន្ទាប់ពីបានគំរូរួច។

វិធីសាស្រ្តយកគំរូ៖ ឈាម កោសិកានៃភ្នាសមាត់ សក់មានជាប់ប្ញស ក្រចកដៃ ក្រចកជើង ទងផ្ចិតរបស់ទារក …

ការវិភាគនេះសម្រាប់ស្វែងរកទំនាក់ទំនងរវាងជីតាដែលសន្មត់ជាមួយ និងចៅ។ តាមការវិភាគនេះលោកអ្នកនឹងមានផាសុខភាពទាំងស្រុងជាមួយលទ្ធផលឌីអ៊ិនអេ និងមានសេវាទៅយកគំរូនៅផ្ទះដើម្បីធ្វើការវិភាគ។ ការវិភាគនេះអាចសន្និដ្ឋានបាន ១០០% ចំពោះករណីពុំមានទំនាក់ទំនងគ្នា និង ៩៩,៩៩៩៩% ចំពោះករណីមានទំនាក់ទំនងគ្នា។

៣-ការវិភាគទំនាក់ទំនងរវាងជីដូន និងចៅស្រី
ការវិភាគ៖ គំរូឌីអ៊ិនអេនៃបុគ្គលដែលសង្ស័យថាជាជីដូន និងចៅស្រី

ពេលវេលាទទួលលទ្ធផល៖ ៧ថ្ងៃបន្ទាប់ពីបានគំរូរួច។

វិធីសាស្ត្រគំរូ៖ ឈាម កោសិកានៃភ្នាសមាត់ សក់មានជាប់ប្ញស ក្រចកដៃ ក្រចកជើង ទងផ្ចិតរបស់ទារក …

ការវិភាគនេះសម្រាប់រកទំនាក់ទំនងដែលមានរវាងជីដូនជាមួយ និងចៅស្រីតាមការវិភាគអ៊ិនអេ អ៊ិនអេសធីអិក្ស (NSTX)។ តាមការវិភាគនេះលោកអ្នកនឹងមានផាសុខភាពទាំងស្រុងជាមួយលទ្ធផលឌីអ៊ិនអេ។ ការវិភាគនេះអាចសន្និដ្ឋានបាន ១០០% ចំពោះករណីពុំមានទំនាក់ទំនងគ្នា និង ៩៩,៩៩៩៩% ចំពោះករណីមានទំនាក់ទំនងគ្នា។


៤- ការវិភាគទំនាក់ទំនងរវាងជីដូន និងចៅស្រី ចៅប្រុស
ការវិភាគ៖ លំដាប់នៃមីតូឆុនឌ្រាឌីអិុនអេ (X-SV)

ពេលវេលាទទួលបានលទ្ធផល៖ ៧ថ្ងៃបន្ទាប់ពីបានគំរូរួច។

វិធីសាស្ត្រគំរូ៖ ឈាម កោសិកានៃភ្នាសមាត់់ សក់មានជាប់ប្ញស ក្រចកដៃ ក្រចកជើង ទងផ្ចិតរបស់ទារក …

ការវិភាគនេះត្រូវប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណថាតើស្ត្រីពីរនាក់ ឬច្រើននាក់មានទំនាក់ទំនងគ្នារវាងគ្រួសារខាងម្តាយរបស់ពួកគេ។ លំដាប់នៃមីតូឆុនឌ្រាឌីអ៊ិនអេត្រូវបានឆ្លងពីម្តាយទៅកូន (ប្រុស/ស្រី) ហើយមានការផ្លាស់ប្តូរទាបណាស់ជាលទ្ធផលដែលឆ្លងកាត់ជាច្រើនជំនាន់មកហើយនៅក្នុងគ្រួសារខាងម្តាយដូចគ្នា។

Website in Vietnam (Head Office): www.adnchacon.com

 

Copyright 2016 © Gentis. All right reserved.
DMCA.com Protection Status

gotop