ការប្រមូលយកគំរូ DNA សម្រាប់ការធ្វើតេស្តគឺសាមញ្ញជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតនៃ LOCI មិនមានអ្វីលំបាកក្នុងការផ្តល់គំរូធ្វើតេស្តឌីអ៊ិនអេសម្រាប់អ្នកនោះទេ។ អ្នកអាចជ្រើសទម្រង់ដូចខាងក្រោមនេះដែលសាកសមនឹងខ្លួនអ្នកផ្ទាល់ដើម្បីយកគំរូមមកធ្វើតេស្ត។
ចំណាំ:
- សំណាកនៃឈាម ក្រចកដៃ ក្រចកជើង សក់ជាប់មានឬស ឬគំរូផ្សេងៗទៀតដែលអាចបង្ហាញពីលទ្ធផលបាន មិនមែនមានតែគំរូខាងលើនេះដែលអាចធ្វើតេស្តបាននោះទេគឺមានច្រើនប្រភេទទៀត។
- នៅពេលដែលធ្វើការធ្វើតេស្តឌីអ៊ិនអេលោកអ្នកមិនចាំបាច់ត្រូវតមទៅលើការបរិភោគអាហារ ភេសជ្ជៈ ឬថ្នាំនោះទេ។
+ ការផ្តល់ជាមតិរួមចំពោះការយកគំរូធ្វើតេស្ត DNA
- សំណាកឈាម:
ជាមួយគំរូឈាមលោកអ្នកអាចប្រមូលយកគំរូបានដោយខ្លួនអ្នកផងដែរ (នៅតាមគេហដ្ឋានផ្ទាល់របស់លោកអ្នក)
ជំហានទី 1:
- រៀបចំស្រោមសំបុត្រស្អាតមានអនាម័យមួយដើម្បីដាក់សំណាកឈាម បន្ទាប់មកសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតអោយបានច្បាស់លាស់ ឬនិមិត្តសញ្ញាទៅលើស្រោមសំបុត្រ។
(ស្រោមសំបុត្រក្រដាសប្រើប្រាស់មិនត្រូវបានប្រើរួមគ្នាជាមួយគំរូមួយផ្សេងទៀតនោះទេ)
- រៀបចំប្រដាប់ត្បាត្រជៀកស្អាតមានអនាម័យផ្តិតយកឈាមដែលបានមកពីការចាក់យកពីផ្នែកណាមួយនៃសេរីរាង្គរបស់អ្នក (ត្រូវប្រុងប្រយ័ត្នកុំអោយប៉ះពាល់ដល់សំណាកឈាមដែលសើមដាក់អោយស្ងួតប្រហែលប្រាំនាទីហើយវេចខ្ចប់ចូលស្រោមសំបុត្រជាការស្រេច)
ប្រសិនបើលោកអ្នកមានគេហដ្ឋាននៅឆ្ងាយពេកអ្នកអាចផ្ញើគំរូនៃសំណាកផ្សេងៗតាមក្រសួងប្រៃសណីយ៍មកកាន់ក្រុមហ៊ុនត្រួតពិនិត្យឌីអ៊ិនអេ LOCI។ លោកអ្នកអាចទុកលេខទូរស័ព្ទរបស់អ្នកនៅលើស្រោមសំបុត្រនោះនៅពេលដែលក្រុមការងារយើងទទួលបានគំរូខាងក្រុមហ៊ុនយើងធ្វើការទាក់ទងទៅកាន់លោកអ្នកវិញ និងធ្វើការតេស្តឌីអ៊ិនអេជូនលោកអ្នក។
*ចំណាំ:
ចំពោះអ្នកជំងឺដែលតែងតែធ្វើការចាក់បញ្ចូលឈាមជាញឹកញាប់ សូមទូរស័ព្ទមកកាន់ក្រុមហ៊ុនត្រួតពិនិត្យឌីអ៊ិនអេ LOCI ពួកគេនឹងត្រូវបានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធចំពោះបញ្ហានេះ។
ពេលវេលាដែលអាចរក្សារទុកនូវសំណាកគំរូ៖ សំណាកគំរូទាំងនេះអាចត្រូវបានរក្សាទុកជាច្រើនខែ ឬយូរជាងនេះស្ថិតនៅក្រោមលក្ខខណ្ឌធម្មតា។
គំរូកោសិការក្នុងភ្នាស់មាត់ៈ
- ការប្រមូលយកគំរូបានដោយខ្លួនឯង
ជំហានទី 1:
- រៀបចំស្រោមសំបុត្រដែលស្អាតមានអនាម័យដើម្បីដាក់សំណាកគំរូ បន្ទាប់មកសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតអោយបានច្បាស់លាស់ ឬនិមិត្តសញ្ញានៅលើស្រោមសំបុត្រ។ (ស្រោមសំបុត្រក្រដាសប្រើប្រាស់មិនត្រូវបានប្រើរួមគ្នាជាមួយគំរូមួយផ្សេងទៀតនោះទេ)
- រៀបចំ Swab ពីរដើមដែលស្អាតមានអនាម័យ កាត់ក្បាលរបស់ Swab កប្បាសមួយចោល (ជៀសវាងការច្រលំក្បាលរបស់ Swab ដែលបានកោសយកគំរូកោសិកាក្នុងភ្នាសមាត់)
- អ្នកដែលត្រូវការប្រមូលយកសំណាកគំរូកោសិកាក្នុងភ្នាសមាត់ត្រូវតែលាងជម្រះមាត់របស់ពួកគេជាមួយទឹកចំនួន 2 ដងដើម្បីសម្អាតមាត់។
ជំហានទី 2:
- ប្រើមុខនៃកប្បាស Swab ដើម្បីលូកចូលទៅក្នុងថ្ពាល់ផ្នែកខាងក្នុងមាត់របស់អ្នកទាំងខាងឆ្វេងស្តាំប្រហែល 10 ដង (ម្ខាងប្រាំដងៗ)។
- ចំពោះថ្ពាល់ម្ខាងទៀតអ្នកអាចប្រើ Swab ដដែលបន្ទាប់មករំកិលចុះឡើងៗហើយទុកអោយស្ងួតប្រហែល 5 នាទីជាការស្រេច។ បន្ទាប់មកទៀតលោកអ្នកគ្រាន់តែរកស្រោមសំបុត្រសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើត របស់អ្នកដែលត្រូវធ្វើតេស្តឌីអ៊ិនអេរួចហើយបឹទស្រោមសំបុត្រអោយជិតជាការស្រេច។
ប្រសិនបើលោកអ្នកមានគេហដ្ឋាននៅឆ្ងាយពេកអ្នកអាចផ្ញើគំរូនៃសំណាកផ្សេងៗតាមក្រសួងប្រៃសណីយ៍មកកាន់ក្រុមហ៊ុនត្រួតពិនិត្យឌីអ៊ិនអេ LOCI។ លោកអ្នកអាចទុកលេខទូរស័ព្ទរបស់អ្នកនៅលើស្រោមសំបុត្រនោះ នៅពេលដែលក្រុមការងារយើងទទួលបានគំរូខាងក្រុមហ៊ុនយើងធ្វើការទាក់ទងទៅកាន់លោកអ្នកវិញនិងធ្វើការតេស្តឌីអ៊ិនអេជូនលោកអ្នក។
ចំណាំ:
- ជៀសវាងការពិសារកាហ្វេ ទឹកដោះគោ ឬទឹកតែមុនពេលដែលប្រមូលយកគំរូ (ប្រសិនបើអ្នកដែលត្រូវធ្វើការតេស្តឌីអ៊ិនអេពិសារប្រភេទភេស្ជជៈខាងលើខាងក្រុមហ៊ុនតម្រូវអោយពួកគេត្រូវធ្វើការលាងជម្រះមាត់ចំនួន 5 ដងដើម្បីលាងសម្អាត)។
- សម្រាប់ទារក ឬកុមារគឺត្រូវជៀសវាងការយកគំរូបន្ទាប់ពីបានបៅដោះម្តាយ ឬទឹកដោះគោ។ បើទារករបស់អ្នកបៅដោះម្តាយ ឬទឹកដោះគោលោកអ្នកត្រូវតែផ្តល់ទឹកសុទ្ធឱ្យទារកបរិភោគចំនួន 20ml ដើម្បីលាងជម្រះមាត់។
ពេលវេលាដែលអាចរក្សារទុកនូវសំណាកគំរូ៖ សំណាកគំរូទាំងនេះអាចត្រូវបានរក្សាទុកជាច្រើនខែ ឬយូរជាងនេះស្ថិតនៅក្រោមលក្ខខណ្ឌធម្មតា។
*** ភាពងាយស្រួលដែលអាចធ្វើគំរូសម្រាប់ការធ្វើតេស្ដ DNA
គំរូទៅលើក្រចកដៃ និងក្រចកជើង
ជំហានទី 1:
- រៀបចំស្រោមសំបុត្រស្អាតមានអនាម័យមួយដើម្បីដាក់សំណាកឈាម បន្ទាប់មកសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតអោយបានច្បាស់លាស់ ឬនិមិត្តសញ្ញាទៅលើស្រោមសំបុត្រ។
- លាងដៃរបស់អ្នកអោយស្អាតមុនពេលកាត់ក្រចកពីដៃ និងជើង
ជំហានទី 2:
- ប្រើកន្ត្រៃកាត់ក្រចក កាត់យកក្រចកដៃ និងក្រចកជើងដែលមានទំហំប្រមាណប៉ិនគ្រាប់ស្រូវ (សរុបប្រហែលជាដប់គ្រាប់ទាំងក្រចកដៃ និងក្រចកជើង)។ បន្ទាប់មកទៀតលោកអ្នកគ្រាន់តែរកស្រោមសំបុត្រសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតរបស់អ្នកដែលត្រូវធ្វើតេស្តឌីអ៊ិនអេរួចហើយបឹទស្រោមសំបុត្រអោយជិតជាការស្រេច។
ប្រសិនបើលោកអ្នកមានគេហដ្ឋាននៅឆ្ងាយពេកអ្នកអាចផ្ញើគំរូនៃសំណាកផ្សេងៗតាមក្រសួងប្រៃសណីយ៍មកកាន់ក្រុមហ៊ុនត្រួតពិនិត្យឌីអ៊ិនអេ LOCI ។ លោកអ្នកអាចទុកលេខទូរស័ព្ទរបស់អ្នកនៅលើស្រោមសំបុត្រនោះ នៅពេលដែលក្រុមការងារយើងទទួលបានគំរូខាងក្រុមហ៊ុនយើងធ្វើការទាក់ទងទៅកាន់លោកអ្នកវិញនិងធ្វើការតេស្តឌីអ៊ិនអេជូនលោកអ្នក។
ចំណាំ:
ពេលវេលាដែលអាចរក្សារទុកនូវសំណាកគំរូ៖ សំណាកគំរូទាំងនេះអាចត្រូវបានរក្សាទុកជាច្រើនខែ ឬយូរជាងនេះស្ថិតនៅក្រោមលក្ខខណ្ឌធម្មតា។
សសៃសក់មានជាប់ឬស រោម និងគំរូពុកមាត់ចង្ការ
ជំហានទី 1:
- រៀបចំស្រោមសំបុត្រស្អាតមានអនាម័យមួយដើម្បីដាក់សំណាកឈាម បន្ទាប់មកសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតអោយបានច្បាស់លាស់ ឬនិមិត្តសញ្ញាទៅលើស្រោមសំបុត្រ។
ជំហានទី 2:
- ប្រើត្រចាប់ដកសក់ដើម្បីដកសក់ ឬដកពុកមាត់ចង្ការហើយដកយកប្រហែល 5 ទៅ 7 សសៃ (ពុកចង្ការ) ដែលមានជាប់ឬសរបស់គល់នៃសសៃសក់។ បន្ទាប់មកទៀតលោកអ្នកគ្រាន់តែរកស្រោមសំបុត្រសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើត របស់អ្នកដែលត្រូវធ្វើតេស្តឌីអ៊ិនអេរួចហើយបឹទស្រោមសំបុត្រអោយជិតជាការស្រេច។
ប្រសិនបើលោកអ្នកមានគេហដ្ឋាននៅឆ្ងាយពេកអ្នកអាចផ្ញើគំរូនៃសំណាកផ្សេងៗតាមក្រសួងប្រៃសណីយ៍មកកាន់ក្រុមហ៊ុនត្រួតពិនិត្យឌីអ៊ិនអេ LOCI។ លោកអ្នកអាចទុកលេខទូរស័ព្ទរបស់អ្នកនៅលើស្រោមសំបុត្រនោះ នៅពេលដែលក្រុមការងារយើងទទួលបានគំរូខាងក្រុមហ៊ុនយើងធ្វើការទាក់ទងទៅកាន់លោកអ្នកវិញនិងធ្វើការតេស្តឌីអ៊ិនអេជូនលោកអ្នក។
ចំណាំ: មិនអាចប្រមូលគំរូសសៃសក់ទៅលើកុមារដែលមានអាយុក្រោម 8 ខែដែលគ្មានសក់ជាប់ឬសនោះទេ។
ពេលវេលាដែលអាចរក្សារទុកនូវសំណាកគំរូ៖ សំណាកគំរូទាំងនេះអាចត្រូវបានរក្សាទុកជាច្រើនខែ ឬយូរជាងនេះស្ថិតនៅក្រោមលក្ខខណ្ឌធម្មតា។
ករណីសក់មិនអាចយកជាគំរូបានយើងអាចយកទងផ្ចិតរបស់ទារកជំនួសបាន (សូមយោងទៅលើគំរូពិសេស)។
គំរូទងផ្ចិត
ជំហានទី 1:
- រៀបចំស្រោមសំបុត្រស្អាតមានអនាម័យមួយដើម្បីដាក់សំណាកឈាម បន្ទាប់មកសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតអោយបានច្បាស់លាស់ ឬនិមិត្តសញ្ញាទៅលើស្រោមសំបុត្រ។
ជំហានទី 2:
- ប្រើកន្ត្រៃស្អាតមានអនាម័យ បន្ទាប់មកកាត់យកទងផ្ចិតស្រស់ ឬស្ងួតរបស់ទារកដើម្បីយកទៅធ្វើការតេស្តឌីអ៊ិនអេ។ បន្ទាប់មកទៀតលោកអ្នកគ្រាន់តែរកស្រោមសំបុត្រសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើត របស់អ្នកដែលត្រូវធ្វើតេស្តឌីអ៊ិនអេរួចហើយបឹទស្រោមសំបុត្រអោយជិតជាការស្រេច។
ប្រសិនបើលោកអ្នកមានគេហដ្ឋាននៅឆ្ងាយពេកអ្នកអាចផ្ញើគំរូនៃសំណាកផ្សេងៗតាមក្រសួងប្រៃសណីយ៍មកកាន់ក្រុមហ៊ុនត្រួតពិនិត្យឌីអ៊ិនអេ LOCI។ លោកអ្នកអាចទុកលេខទូរស័ព្ទរបស់អ្នកនៅលើស្រោមសំបុត្រនោះ នៅពេលដែលក្រុមការងារយើងទទួលបានគំរូខាងក្រុមហ៊ុនយើងធ្វើការទាក់ទងទៅកាន់លោកអ្នកវិញនិងធ្វើការតេស្តឌីអ៊ិនអេជូនលោកអ្នក។
ចំណាំ:
ពេលវេលាដែលអាចរក្សារទុកនូវសំណាកគំរូ៖ សំណាកគំរូទាំងនេះអាចត្រូវបានរក្សាទុកជាច្រើនខែ ឬយូរជាងនេះស្ថិតនៅក្រោមលក្ខខណ្ឌធម្មតា។
- គំរូទងផ្ចិតស្ងួតអាចត្រូវបានរក្សាទុកបានច្រើនខែ ឬយូរជាងនេះស្ថិតនៅក្រោមលក្ខខណ្ឌធម្មតា។
- ជាមួយទងផ្ចិតស្រស់សុំធ្វើការហាលអោយស្ងួតក្រោមពន្លឺព្រះអាទិត្យ អោយស្ងួត ឬអាចប្រើប្រដាប់ផ្លុំសក់ (hairdryer) ដើម្បីសម្ងួតក៍បានប៉ុន្តែមិនត្រូប្រើកម្តៅខ្លាំងពេកនោះទេ។
គំរូពិសេស
*** ទឹកនោម ធ្មេញ សក់ជាប់មានឬស ទងផ្ចិតរបស់ទារក មេជីវិតឈ្មោល ច្រាសដុសធ្មេញ ស្ករកៅស៊ូ ស្រោមអនាម័យ ស្នាមប្រឡាក់ឈាមនៅលើក្រណាត់ ទឹករំអិល ទឹកសំបោរជាប់នឹងក្រដាស់ និងកន្ទុយបារី មានជំហានគំរូដូចខាងក្រោម:
ជំហានទី 1:
- រៀបចំស្រោមសំបុត្រស្អាតមានអនាម័យមួយដើម្បីដាក់សំណាកឈាម បន្ទាប់មកសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតអោយបានច្បាស់លាស់ ឬនិមិត្តសញ្ញាទៅលើស្រោមសំបុត្រ។
ជំហានទី 2:
តើធ្វើដូចម្តេចដើម្បីទទួលបានមេជីវិតឈ្មោល?
- មេជីវិតឈ្មោល ស្រោមអនាម័យ: ប្រើកប្បាស Swab ស្អាតដែលមានអនាម័យដើម្បីផ្តិតយកមេជីវិតឈ្មោលពីស្រោមអនាម័យ ឬស្នាមដែលជាប់នៅកន្លែងផ្សេងៗ។
- សក់ជាប់ឬស: ចាប់យកសក់ទាញឡើងលើអោយខ្ពស់ហើយដកយកចំនួន 10 សសៃ។
- ច្រាសដុសធ្មេញ: ច្រាសដុសធ្មេញត្រូវបានប្រើ 2-3 ដង។
- ស្ករកៅស៊ូ ក្រដាសជូតសំបោរ និងកន្ទុយបារី: ប្រមូលដោយមានការប្រុងប្រយ័ត្ន អាចយកប្រដាប់គៀបក្នុងការចាប់កាន់ពួកវាទៅក្នុងស្រោមសំបុត្រ។
- ឈាម ឬមេជីវិតឈ្មោល ស្នាមប្រឡាក់នៅលើក្រណាត់: ប្រើកន្ត្រៃកាត់ក្រណាត់កន្លែងដែលជាប់ប្រលាក់ឈាម ហើប្រើប្រដាប់គៀបវាដាក់ចូលទៅក្នុងស្រោមសំបុត្រ។