ការធ្វើតេស្ត DNA សម្រាប់គោលបំណងស៊ីវិល (ឯកសារសម្រាប់ពត៌មានផ្ទាល់ខ្លួនតែប៉ុណ្ណោះ)
ការធ្វើតេស្ត DNA ក្នុងគោលបំណងស៊ីវិលមានន័យថាធ្វើតេស្តដើម្បីដឹងថាអ្នក និងក្រុមគ្រួសាររបស់អ្នកមានលទ្ធផល DNA ទំនាក់ទំនងពិតប្រាកថជាមួយគ្នាឬទេ។ ត្រូវបានប្រើសម្រាប់គោលបំណងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងការធ្វើតេស្តឌីអ៊ិនអេត្រូវធ្វើតាមនីតិវិធី និងជំហានដូចខាងក្រោមនេះ៖
ជំហានទី 1: អតិថិជនត្រូវធ្វើការចុះឈ្មោះធ្វើតេស្តឌីអ៊ិនអេ
- អតិថិជននឹងទទួលបានដំបូន្មានជាច្រើនដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវអំពីការធ្វើតេស្តឌីអ៊ិនអេពីក្រុមប្រឹក្សាយោបល់ និងការបំពេញសំណុំបែបបទដើម្បីចុះឈ្មោះធ្វើតេស្តឌីអ៊ិនអេ។
ជំហានទី 2: ការប្រមូលសំណាកគំរូ DNA
- អតិថិជនចូលទៅកាន់បន្ទប់ប្រមូលយកគំរូដើម្បីផ្តល់គំរូដល់ក្រុមហ៊ុន ឬក៍អតិថិជនអាចប្រមូលយកគំរូដោយខ្លួនឯងផ្ទាល់នៅតាមគេហដ្ឋានផងដែរ ហើយគ្រាន់តែកាន់យកមក្រុមហ៊ុនដើម្បីធ្វើការតេស្តឌីអ៊ិនអេ (មើលពីរបៀបប្រមូលយកគំរូដោយខ្លួនឯងតាមសេចក្ដីណែនាំ)។
- ប្រសិនបើអតិថិជនមិនអាចមកកាន់ការិយាល័យដោយផ្ទាល់ អតិថិជនអាចផ្ញើគំរូមកកាន់ក្រុមហ៊ុនរបស់យើងដើម្បីធ្វើការតេស្តឌីអ៊ិនអេ។
- នៅពេលដែលក្រុមហ៊ុនយើងទទួលបានគំរូ នោះភ្នាក់ងារក្រុមការងារយើងនឹងទាក់ទងទៅកាន់អតិថិជនវិញ និងបញ្ជាក់ពីតម្លៃនៃការធ្វើតេស្តឌីអ៊ិនអេ។ អតិថិជនអាចបង់សេវាតាមរយៈធនាគារបានផងដែរ។
ជំហានទី 3: ការទទួលបានលទ្ធផលត្រូតពិនិត្យឌីអ៊ិនអេ
- បន្ទាប់ពីទទួលបានលទ្ធផល DNA សូមអតិថិជនមកកាន់ក្រុមហ៊ុនដោយភ្ជាប់វិក័យប័ត្រមកជាមួយ។ ក្នុងករណីដែលបង្កាន់ដៃខុស ឬបាត់អ្នកត្រូវតែបញ្ជាក់ពីលេខទូរស័ព្ទដែលបានចុះឈ្មោះនៅក្នុងសំណុំបែបបទដើម្បីទទួលលទ្ធផលតេស្ត DNA បាន។
+ ក្រុមហ៊ុនយើងអាចមានលទ្ធភាពធ្វើតេស្ត DNA ទៅលើលទ្ធផលក្នុងសំណុំបែបបទដូចជា៖
- ចូលទៅកាន់ការិយាល័យដើម្បីទទួលបានលទ្ធផល DNA
- ផ្ញើសំបុត្រចុះឈ្មោះទៅកាន់អាស័យដ្ឋានដែលបានស្នើ
- ផ្ញើលទ្ធផលតេស្ត DNA ចូលទៅក្នុងអ៊ីម៉ែល
- សេចក្តីជូនដំណឹងតាមទូរស័ព្ទ
ការធ្វើតេស្ត DNA សម្រាប់គោលបំណងផ្លូវច្បាប់
ក្នុងនាមជាមន្ទីរពិសោធន៍មួយដែលមានគុណភាពខ្ពស់ និងកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសវៀតណាមទៅលើការធ្វើតេស្តឌីអ៊ិនអេយើងពិតជាមានមោទនភាពយ៉ាងខ្លាំង និងខិតខំប្រឹងប្រែងផ្តល់ជូនសេវាដែលល្អបំផុត ត្រឹមត្រូវ ជាក់លាក់ដើម្បីអោយអតិថិជនទទួលភាពជឿទុកចិត្តបាន។
ក្រៅពីការបម្រើសេវាទៅលើគោលបំណងស៊ីវិលក្រុមហ៊ុនយើងក៍មានសេវាកម្មដែលកាន់តែអោយអតិថិជនអាចជឿទុកចិត្តជាងនេះទៅទៀតគឺការផ្តល់សេវាការធ្វើតេស្ត DNA សម្រាប់គោលបំណងគ្រប់ផ្លូវច្បាប់ដែលរួមមានដូចជា៖
- គ្រប់ស្ថានទូតក្នុងបណ្តានៃប្រទេសវៀតណាមទាំងអស់: ការធ្វើចំណាកស្រុក និងការបញ្ជាក់ពីសញ្ជាតិ
- ឯកសារសម្រាប់ឡើងតុលាការគ្រប់ជាន់ថ្នាក់ គ្រប់កម្រិតទាំងអស់
- គណៈកម្មាធិនៅគ្រប់កម្រិត
- តុលាការ
- ការធ្វើតេស្តឌីអ៊ិនអេវាយតម្លៃទៅលើ DNA សម្រាប់មន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចរបស់ខេត្ត ស្រុក ...
- នីតិវិធីការធ្វើតេស្ត DNA ជាប់ពាក់ព័ន្ធនឹងជំហានដូចខាងក្រោមនេះ៖
ជំហានទី 1: អតិថិជនត្រូវធ្វើការចុះឈ្មោះធ្វើតេស្តឌីអ៊ិនអេ
- អតិថិជននឹងទទួលបានដំបូន្មានជាច្រើនដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវអំពីការធ្វើតេស្តឌីអ៊ិនអេពីក្រុមប្រឹក្សាយោបល់ និងការបំពេញសំណុំបែបបទដើម្បីចុះឈ្មោះធ្វើតេស្តឌីអ៊ិនអេ។
- អតិថិជនដែលជាជនដែលមានអាយុ 18 ឆ្នាំឡើងសូមភ្ជាប់មកជាមួយកាតកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)។
- កុមារអាយុក្រោម 18 ឆ្នាំដែលមិនមានមិនទាន់មានកាតកំណត់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើតដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ឬមន្ទីរពេទ្យ (ច្បាប់ដើម)។
- អតិថិជនដែលជាជនបរទេសសូមភ្ជាប់មកជាមួយលិខិតឆ្លងដែនច្បាប់ដើម
ជំហានទី 2: ការប្រមូលយកសំណាកគំរូ DNA
- អតិថិជនចូលទៅកាន់បន្ទប់ប្រមូលគំរូរបស់ក្រុមហ៊ុនដើម្បីផ្តល់គំរូធ្វើតេស្តឌីអ៊ិនអេ
- អតិថិជនត្រូវតែមានវត្តមាននៅក្រុមហ៊ុនដើម្បីបំពេញបែបបទធ្វើការតេស្តឌីអ៊ិនអេដូចជា ថតរូបបច្ចុប្បន្ន ផ្តិតមេដៃ ផ្តល់ឯកសារផ្ទាល់ខ្លួន ផ្សេងៗ ... (មិនអនុញ្ញាតអោយអតិថិជនប្រមូលគំរូដោយខ្លួនឯងនោះទេ ហើយត្រូវមានវត្តមានគ្រប់ចំនួនអ្នកដែលត្រូវតេស្ត)។
- នៅពេលដែលធ្វើតេស្តឌីអ៊ិនអេអតិថិជនមិនត្រូវបានអោយតមអាហារនោះទេ (អាចញុាំបានដោយសេរី)
ជំហានទី 3: ការទទួលបានលទ្ធផលត្រូតពិនិត្យឌីអ៊ិនអេ
- បន្ទាប់ពីទទួលបានលទ្ធផល DNA សូមអតិថិជនមកកាន់ក្រុមហ៊ុនដោយភ្ជាប់វិក័យប័ត្រមកជាមួយ។ ក្នុងករណីដែលបង្កាន់ដៃខុស ឬបាត់អ្នកត្រូវតែបញ្ជាក់ពីលេខទូរស័ព្ទដែលបានចុះឈ្មោះនៅក្នុងសំណុំបែបបទដើម្បីទទួលលទ្ធផលតេស្ត DNA បាន។
+ ក្រុមហ៊ុនយើងអាចមានលទ្ធភាពធ្វើតេស្ត DNA ទៅលើលទ្ធផលក្នុងសំណុំបែបបទដូចជា៖
- ចូលទៅកាន់ការិយាល័យដើម្បីទទួលបានលទ្ធផល DNA
- ផ្ញើសំបុត្រចុះឈ្មោះទៅកាន់អាស័យដ្ឋានដែលបានស្នើ
- ផ្ញើលទ្ធផលតេស្ត DNA ចូលទៅក្នុងអ៊ីម៉ែល
- សេចក្តីជូនដំណឹងតាមទូរស័ព្ទ
Website in Vietnam (Head Office): www.adnchacon.com
