១- គោលការណ៍ណែនាំនៃការវិភាគឌីអ៊ិនអេកំណត់អត្តសញ្ញាណជំនាន់ក្រោយ
នៅឆ្នាំ១៩៥៦ លោក ចូ ហ៊ីន ត្យូ (Joe Hin Tjio) និង អាល់ប៊ឺត ឡេវិន (Albert Levan) បានកំណត់អត្តសញ្ញាណថានៅក្នុងខ្លួនមនុស្សមានកោសិកាឌីប្លូអ៊ីដក្រូម៉ូសូមចំនួន៤៦ ដែលរៀបបាន ២៣គូនៃក្រូម៉ូសូមស្មើៗគ្នាគឺ ២២អូតូសូម និង១គូនៃក្រូម៉ូសូមភេទ។ ក្នុងជាលិកានៃស៊ុត និងទឹកកាមមានក្រូម៉ូសូម (កោសិកាហាប្លូអ៊ីដ) តែ២៣ប៉ុណ្ណោះ។ កូនទទួលក្រូម៉ូសូម ២៣ ពីម្តាយតាមរយៈកោសិកាស៊ុត និងទទួលក្រូម៉ូសូម២៣ពីឪពុកតាមរយៈកោសិកាទឹកកាម។ ការបង្កើតក្រូម៉ូសូមត្រូវបានទ្រទ្រង់និងឱ្យបន្តជាមរតករតាមរយៈជំនាន់។
មានវិធីសាស្ត្រជាច្រើនត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណមនុស្សម្នាក់ៗដូចជា ការទទួលស្គាល់ដោយស្នាមម្រាមដៃ ការទទួលស្គាល់នៃកត្តាពន្ធុវិទ្យា មូលដ្ឋានទិន្នន័យបរិមាណ និងគុណភាពប្រូតេអ៊ីន (អត្តសញ្ញាណក្រុមឈាម អត្តសញ្ញាណនៃកត្តាមួយចំនួននៅក្នុងសេរ៉ូម អត្តសញ្ញាណនៃចំនួនអង់ហ្ស៊ីម) ទោះជាយ៉ាងណាក៏ដោយក៏វិធីសាស្ត្រទាំងនេះត្រូវបានកំណត់ថាមានសុពលភាពទាប។ វាមិនមានគេប្រើប្រាស់រហូតដល់ចុងសតវត្សទី២០នោះទេ ជាពិសេសទសវត្សន៍ឆ្នាំ៨០ និងឆ្នាំ៩០ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រខាងឧក្រិដ្ឋកម្មអនុវត្តន៍បច្ចេកវិទ្យាឌីអ៊ិនអេដើម្បីកំណត់អត្តសញ្ញាណឧក្រិដ្ឋជន។
នៅឆ្នាំ១៩៨៤ លោក អេឡិក ជេហ្វ្រីស៍ (Alex Jeffreys) និងសហសេវិកនៅសាកលវិទ្យាល័យ លីសេស្ទឺរ (ចក្រភពអង់គ្លេស) ពេលដែលសិក្សាការកំណត់កូដឌីអ៊ិនអេហ៊ីម៉ូប្លូប៊ីននៅក្នុងឈាមមនុស្សបានមកពីការពារលំដាប់នៃស្រទាប់នីត្រាតដែលបានធ្វើឡើងដដែលៗជាច្រើនដងដោយធ្វើការតាមដានសាចុះសាឡើងពី១០ ទៅ១៥គូគោលដែលការតាមដានឡើងវិញទាំងនេះហៅថាផ្កាយរណបតូច។ គាត់ក៏បានកំណត់ភាពខុសគ្នានូវចំណែកពីរ និងបានប្រើប្រាស់វាជាអំណះអំណាងដើម្បីការពារនូវអ្វីដែលជេហ្វ្រីស៍ហៅថាតំបន់អថេរខ្ពស់នៅក្នុងកត្តាពន្ធុវិទ្យាខុសៗគ្នា។ ជាទូទៅករណីនេះត្រូវបានគេពិចារណារជាចំណុចរបត់ដ៏ល្អបំផុតក្នុងការអភិវឌ្ឍន៍នៃឧក្រិដ្ឋវិទ្យាជាពិសេសឧក្រិដ្ឋវិទ្យានៃជីវវិទ្យា។ ផ្កាយរណបតូចត្រូវបានការពារក្នុងកោសិកានីមួយៗដែលស្ថិតនៅទីតាំងខុសៗគ្នានៅក្នុងប្រព័ន្ធពន្ធុវិទ្យាមនុស្ស។ គួរកត់សម្គាល់ថាចំនួនចំណែកសាចុះសាឡើងខុសគ្នានៅក្នុងបុគ្គលផ្សេងៗគ្នា។ អេឡិក ជេហ្វ្រីស៍ យល់ថាករណីនេះជាចំណុចសំខាន់ណាស់ដើម្បីកំណត់ភាពខុសគ្នានៃបុគ្គលនីមួយៗ។ ហេតុផលនេះហើយដែលអត្តសញ្ញាណនៃពន្ធុវិទ្យាសម្រាប់គោលបំណងខាងតុលាការត្រូវបានចាប់ផ្តើមឡើង។
ការមកដល់នៃអត្តសញ្ញាណនៃពន្ធុវិទ្យាមិនត្រឹមតែមានជ័យជំនះលើការកំណត់នៃវិធីសាស្ត្រសេរ៉ូមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបង្ហាញពីការជះឥទ្ធិពលមុនៗនៃករណីតុលាការទៀតផងដែលមានឌីអ៊ិនអេជាភស្តុតាងតែមួយគត់។ ឧត្តមភាពនៃអត្តសញ្ញាណនៃពន្ធុវិទ្យាគឺត្រូវតាមដាននូវឯកត្តជន ត្រូវកំណត់អត្តសញ្ញាណទំនាក់ទំនងឈាមរវាងឪពុក និងកូនហើយ និងអត្តសញ្ញាណនៃសំណល់សាកសព។ ដំបូងអត្តសញ្ញាណនៃពន្ធុវិទ្យាត្រូវនិយាយអំពីស្នាមម្រាមដៃឌីអ៊ិនអេ ប៉ុន្តែក្រោយមកដើម្បីកាត់បន្ថយការភាន់ច្រឡំរវាងស្នាមម្រាមដៃ និងអត្តសញ្ញាណនៃពន្ធុវិទ្យាដែលត្រូវបានស្នើឡើងដោយមជ្ឈមណ្ឌល ស្រាវជ្រាវជាតិ (NRC) ដែលគេហៅថាការកំណត់ទម្រង់ឌីអ៊ិនអេ។
នៅខែតុលា ឆ្នាំ១៩៩០ គម្រោងហ្ស៊ីណូមមនុស្ស (HGP) ត្រូវបានចាប់ផ្តើមជាផ្លូវការ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០០១ គម្រោងអេចជីភី និងសិឡិរឺ (HGP and Celera) បានប្រកាសនូវដំណើរបន្តគ្នាពេញលេញនៃប្រព័ន្ធហ្សែនជាព្រឹត្តិការណ៍សំខាន់ណាស់នៅក្នុងការអភិវឌ្ឍនៃជីវវិទ្យាម៉ូលេគុលជាទូទៅ និងជាពិសេសការសិក្សានៃហ្សែនមនុស្សដែលមានហ្សែន ១០ ត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណទំនាក់ទំនងឈាម និងការតាមដានបុគ្គលនីមួយៗ។
ដោយប្រើឧបករណ៍កំណត់អត្តសញ្ញាណ ឧបករណ៍កំណត់អត្តសញ្ញាណបូកឧបករណ៍កំណត់អត្តសញ្ញាណផ្ទាល់ជាមួយម៉ាស៊ីនធ្វើឡើងនៅពេលជាមួយគ្នាផលិតដោយអេប៊ីអាយ-សហរដ្ឋអាមេរិក យើងបានធ្វើវិភាគហ្សែន ២៤នៃសេរីរាង្គរបស់មនុស្សទូទៅ។
