លក្ខខណ្ឌនៃការធានា៖
ក្រុមហ៊ុនយើងខ្ញុំនឹងមានការធានាសំរាប់ការត្រួតពិនិត្យ DNA រយ:ពេល 2ឆ្នាំទៅលើឯកសារផ្លូវច្បាប់ ចំណែកឯលទ្ធផលរបស់ក្រុមហ៊ុនយើងខ្ញុំគឺដូចទៅនឹងលទ្ធផលនៃមន្ទីរពិសោធន៍របស់ប្រទេសធំៗមួយចំនួនដែលរួមមានដូចជា៖ ប្រទេសសហរដ្ឋអាមេរិច ប្រទេសអូស្រ្តាលី ប្រទេសអង់គ្លេស និងប្រទេសបារាំង។
ប្រសិនបើករណីមានភាពមិនប្រក្រតីជាមួយលទ្ធផលរបស់ក្រុមហ៊ុនយើងខ្ញុំធៀបទៅនឹងលទ្ធផលរបស់បណ្តាប្រទេសខាងលើយើងខ្ញុំនឹងធ្វើការបង់សំណងជូន 5ដងនៃតំលៃត្រួតពិនិត្យរបស់អតិថិជន (យោងតាមលក្ខខណ្ឌនៃការធានាដូចខាងក្រោម)។
លក្ខខណ្ឌនៃការធានា
1. រយ:ពេលនៃការធានាលទ្ធផលត្រួតពិនិត្យ DNA គឺមានរយៈពេល 2 ឆ្នាំតែប៉ុណ្ណោះ (ចាប់ផ្តើមរាប់ពីថ្ងៃដែលអតិជនអញ្ចើញមកធ្វើការត្រួតពិនិត្យឌីអ៊ិនអេ)។
2. ដើម្បីទទួលបានការធានាជូនទៅកាន់អតិថិជន គឺក្រុមហ៊ុនតម្រូវអោយមានឯកសារមួយចំនួនរួមមានដូចជា៖ អត្តសញ្ញាណប័ណ្ណ ស្នាមផ្តិតមេដៃ រូបថតជាក់ស្តែង និងបំពេញបែបបទមួយចំនួនទៀតជាមួយនឹងក្រុមហ៊ុន LOCI DNA (ការធានានេះគឺមានសុពលភាពចំពោះតែឯកសារលទ្ធផលផ្លូវច្បាប់តែប៉ុណ្ណោះ)។
3. លទ្ធផល និងឯកសារមួយចំនួនដែលអតិថិជនពិនិត្យនៅក្រុមហ៊ុនផ្សេងដាច់ខាតត្រូវមានការធានាដោយបណ្តាប្រទេសមួយចំនួនដូចជា៖ ប្រទេសសហរដ្ឋអាមេរិច ប្រទេសអូស្រ្តាលី ប្រទេសអង់គ្លេស និងប្រទេសបារាំងហើយមានលក្ខណៈដូចទៅនឹងលទ្ធផលរបស់ក្រុមហ៊ុន LOCI។
ដូចច្នេះបើសិនមានករណីមិនប្រក្រតីដែលទាក់ទងទៅនឹងលទ្ធផលរបស់ក្រុមហ៊ុនយើងខ្ញុំជាមួយនឹងបណ្តាប្រទេសខាងលើសូម អតិថិជនរៀបចំសុំណុំនៃច្បាប់ដើមទាំងអស់នៃឯកសារទាំងនោះរបស់ប្រទេសខាងលើមកកាន់ក្រុមហ៊ុនយើងខ្ញុំដូចជា៖ អត្តសញ្ញាណប័ណ្ណ ពត៌មានផ្ទាល់ខ្លួន រូបថត … ជាដើម។
អត្ថប្រយោជន៍នៃការធានារួមមានដូចជា៖
1. អតិថិជននឹងត្រូវទទួលបានសំណង ៥ ដងនៃតម្លៃត្រួតពិនិត្យប្រសិនបើមានលទ្ធផលរបស់ក្រុមហ៊ុនយើងខ្ញុំមានការខុសឆ្គងធៀបទៅនឹងលទ្ធផលរបស់បណ្តាប្រទេសផ្សេងៗដូចដែលបានរៀបរាប់ខាងលើ។
2. រយៈពេលដែលនឹងត្រូវផ្តល់ជូនសំណងជូនទៅអតិថិជនគឺ ៣០ថ្ងៃបន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ពីអតិថិជន។
